ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​របស់​ដែល​មិន​ទៀង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រូប​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​សម្លេង​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សម្លេង​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ក្លិន​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ក្លិន​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​រស​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រស​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ផោដ្ឋព្វៈ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ផោដ្ឋព្វៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ធម្មារម្មណ៍​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ធម្មារម្មណ៍​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636872518417195805
ទៅកាន់ទំព័រ៖