ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ជា​អនត្តា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រូប​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ធម្មារម្មណ៍​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ត្រូវ​លះបង់​រាគៈ​។​ ​ត្រូវ​លះបង់​ឆន្ទ​រាគ​។​ ​
 [​២៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អតីត​មិន​ទៀង​។​បេ​។​ ​ជិវ្ហា​ជា​អតីត​ ​មិន​ទៀង​។​បេ​។​ ​មនោ​ជា​អតីត​ ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយ​ណា​នឹង​ចក្ខុ​ផង​។​បេ​។​ ​នឿយណាយ​នឹង​ជិវ្ហា​ផង​។​បេ​។​ ​នឿយ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636872518859951129
ទៅកាន់ទំព័រ៖