ព្រះត្រៃបិដក ភាគ ៣៥
ណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៦២] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនាគតមិនទៀង។បេ។ ជិវ្ហាជាអនាគត មិនទៀង។បេ។ មនោជាអនាគត មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៦៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាបច្ចុប្បន្នមិនទៀង។បេ។ ជិវ្ហាជាបច្ចុប្បន្ន មិនទៀង។បេ។ មនោជាបច្ចុប្បន្ន មិនទៀង។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636872519085994058
ទៅកាន់ទំព័រ៖