ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​ទុក្ខ​។​បេ​។​ ​ជិវ្ហា​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​ទុក្ខ​។​បេ​។​ ​មនោ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​អនត្តា​។​បេ​។​ ​ជិវ្ហា​ជា​អនត្តា​។​បេ​។​ ​មនោ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​អនត្តា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​មិន​ទៀង​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636872519323327633
ទៅកាន់ទំព័រ៖