ព្រះត្រៃបិដក ភាគ ៣៥
[២៦៧] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាទុក្ខ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៦៨] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ។
[២៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីតមិនទៀង។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិត ត្រូវឃើញដោយប្រាជ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាអតីត មិនទៀង។ របស់ណា
ID: 636872519570011742
ទៅកាន់ទំព័រ៖