ព្រះត្រៃបិដក ភាគ ៣៥
ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម៌សម្រាប់ការលះបង់ នូវអាយយតនៈទាំងពួង។ ចប់សូត្រ ទី ២។
[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ចំពោះអ្នកទាំងឡាយ ដើម្បីការលះបង់ នូវអាយតនៈទាំងពួង ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ចាំស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌សម្រាប់ការលះបង់ នូវអយតនៈទាំងពួងដោយអភិញ្ញា និងបរិញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវលះបង់នូវចក្ខុ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវរូប ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវចក្ខុវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវចក្ខុសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា
ID: 636872386215544303
ទៅកាន់ទំព័រ៖