ព្រះត្រៃបិដក ភាគ ៣៥

​[​២៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​បច្ចុប្បន្ន​ ​មិន​ទៀង​។​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ ​ត្រូវ​ឃើញត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​បេ​។​ ​ជិវ្ហា​ជា​បច្ចុប្បន្ន​មិន​ទៀង​។​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ ​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​បេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636872520502295066
ទៅកាន់ទំព័រ៖