ព្រះត្រៃបិដក ភាគ ៣៥
[២៧៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអតីត អនាគត និងបច្ចុប្បន្នជាអនត្តា។ របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។បេ។ ជិវ្ហាជាអនត្តា។បេ។ មនោជាអតីត អនាគត និងបច្ចុប្បន្ន ជាអនត្តា។ របស់ណា ជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនអញជាទេ នុ៎ះមិនមែនជាខ្លួនអញទេ។ កាលបើឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។
[២៧៤] ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀងទេ។ របស់ណា មិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាអតីត អនាគត និងបច្ចុប្បន្ន មិនទៀងទេ។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ របស់នោះ
ID: 636872522075945073
ទៅកាន់ទំព័រ៖