ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ជា​អនត្តា​។​ ​របស់​ ​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​អនត្តា​។​ ​របស់​ណា​ ​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​។​បេ​។​ ​មនោ​ ​មិន​ទៀង​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​សោឡស​កិច្ច​ ​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636872522485758513
ទៅកាន់ទំព័រ៖