ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​ទុក្ខ​។​បេ​។​ ​ជិវ្ហា​ជា​ទុក្ខ​។​ ​កាយ​ជា​ទុក្ខ​។​ ​មនោ​ជា​ទុក្ខ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​ ​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អនត្តា​។​បេ​។​ ​ជិវ្ហា​ជា​អនត្តា​។​ ​កាយ​ជា​អនត្តា​។​ ​មនោ​ជា​អនត្តា​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​មិន​ទៀង​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​ទុក្ខ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​ជា​ទុក្ខ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636872522739893049
ទៅកាន់ទំព័រ៖