ព្រះត្រៃបិដក ភាគ ៣៥
វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ អ្នកទាំងឡាយត្រូវលះបង់ នូវវេទនានោះ ដោយអភិញ្ញា និងបរិញ្ញា។បេ។ អ្នកទាំងឡាយ ត្រូវលះបង់នូវជិវ្ហា ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវរស ដោយអភិញ្ញា និង បរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវជិវ្ហាវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវជិវ្ហាសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះ ដោយអភិញ្ញា និងបរិញ្ញា។ អ្នកទាំងឡាយ ត្រូវលះបង់នូវកាយ ដោយអភិញ្ញា និងបរិញ្ញា។ អ្នកទាំងឡាយ ត្រូវលះបង់នូវមនោ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់ នូវធម្មារម្មណ៍ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវ លះបង់ នូវមនោវិញ្ញាណ ដោយអភិញ្ញា និងបរិញ្ញា អ្នកទាំងឡាយ ត្រូវលះបង់នូវមនោសម្ផ័ស្ស ដោយអភិញ្ញា និងបរិញ្ញា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់នូវវេទនានោះ
ID: 636872386696521813
ទៅកាន់ទំព័រ៖