ព្រះត្រៃបិដក ភាគ ៣៥

​បាន​ឆ្លង​នូវ​សមុទ្ទ​ ​គឺ​ជិវ្ហា​ ​ដែល​ប្រកបដោយ​រលក​ ​ប្រកបដោយ​ទឹកវល់​ ​ប្រកបដោយ​សត្វ​ហាវ​ ​ប្រកបដោយ​អារក្សទឹក​ ​ឆ្លង​ទៅដល់​ត្រើយនាយ​ ​ហើយ​ឈរ​នៅលើគោក​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនោ​ ​ជា​សមុទ្ទ​របស់​បុរស់​ ​កម្លាំង​នៃ​សមុទ្ទ​ ​គឺ​មនោ​នោះ​ ​សម្រេច​ដោយ​ធម្មារម្មណ៍​ ​បុគ្គល​ណា​ ​គ្រប​សង្កត់​នូវ​កម្លាំង​ ​(​នៃ​សមុទ្ទ​ ​គឺ​មនោ​)​ ​សម្រេច​ដោយ​ធម្មារម្មណ៍​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​ព្រាហ្មណ៍​ ​បាន​ឆ្លង​នូវ​សមុទ្ទ​ ​គឺ​មនោ​ ​ដែល​ប្រកបដោយ​រលក​ ​ប្រកបដោយ​ទឹកវល់​ ​ប្រកបដោយ​សត្វ​សាហាវ​ ​ប្រកបដោយ​អារក្សទឹក​ ​ឆ្លង​ដល់ត្រើយ​ ​ហើយ​ឈរ​នៅលើគោក​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ចប់ហើយ​។​បេ​។​ ​ ​ ​
​[​២៨៤​]​ ​បុគ្គល​ណា​ ​បាន​ឆ្លង​សមុទ្ទ​ ​ដែល​ប្រកបដោយ​សត្វ​សាហាវ​ ​ប្រកបដោយ​អារក្សទឹក​ ​ប្រកបដោយ​រលក​ ​ប្រកបដោយ​ភ័យ​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​នេះ​បាន​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ប្រកបដោយ​ការ​ចេះ​ត្រៃវេទ​ ​មាន​ព្រហ្មចរិយៈ​ ​នៅ​រួចហើយ​ ​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ដល់​នូវ​ត្រើយ​ ​គឺ​ ​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636872523417881828
ទៅកាន់ទំព័រ៖