ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ជា​អ្នក​មិន​ចេះដឹង​ ​រមែង​ពោល​ថា​ ​សមុទ្ទ​ ​សមុទ្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមុទ្ទ​នុ៎ះ​ ​មិនមែន​ជា​សមុទ្ទ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមុទ្ទ​នុ៎ះ​ ​សំដៅយក​ធារទឹក​ដ៏​ធំ​ ​និង​អន្លង់​ទឹក​ដ៏​ជ្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ដែល​ត្រូវ​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​រីករាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​សមុទ្ទ​ ​ក្នុង​វិន័យ​នៃ​ព្រះ​អរិយៈ​ ​សត្វលោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ពពួកសត្វ​ ​ព្រមទាំង​ទេវតា​ ​និង​មនុស្ស​ដ៏​សេស​ ​ច្រើន​លិច​ចុះ​ ​ក្នុង​សមុទ្ទ​នេះ​ ​ទទឹក​ ​វឹកវរ​ ​ស្មុគស្មាញ​ ​ដូចជា​ស្មៅ​យាប្លង​ ​និង​ស្មៅ​ដំណេក​ទន្សាយ​ ​មិន​កន្លង​ផុត​នូវ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​សង្សារ​ ​បាន​ឡើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​ដែល​ត្រូវ​ដឹង​ដោយ​ជិវ្ហា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ដោយចិត្ត​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636872523607402668
ទៅកាន់ទំព័រ៖