ព្រះត្រៃបិដក ភាគ ៣៥
គួរជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈ ឯសត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតា និងមនុស្សដ៏សេស ច្រើនតែលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ។
[២៨៦] បុគ្គលណា មានរាគៈ ទោសៈ និងអវិជ្ជា ប្រាសចេញហើយ បុគ្គលនោះ បានឆ្លងនូវសមុទ្ទនេះ ដែលប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយរលក ប្រកបដោយភ័យ ដែលមិនងាយនឹងឆ្លងបាន បុគ្គលណា កន្លងបង់ នូវគ្រឿងជាប់ចំពាក់ លះបង់នូវមច្ចុ មិនមានឧបធិ បំផ្លាញនូវសេចក្តីទុក្ខ ដើម្បីប្រយោជន៍ ដល់ព្រះនិព្វាន តថាគតពោលថា បុគ្គលនោះ សម្រេចប្រយោជន៍ មិនមកកាន់ភពថ្មីទៀត ជាអ្នកញុំាងមច្ចុរាជ ឲ្យវង្វេង។
ID: 636872523822164951
ទៅកាន់ទំព័រ៖