ព្រះត្រៃបិដក ភាគ ៣៥
[២៨៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះសន្ទូច ដែលជាប់ដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីមួយឃើញនុយ ក៏លេបនុយនោះទៅ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ត្រីដែលលេបសន្ទូចនោះ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃព្រានសន្ទូច គួរព្រានសន្ទូចធ្វើតាមសេចក្តីប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ នេះ ប្រព្រឹត្តទៅ ដើម្បីធ្វើពួកសត្វ ឲ្យវិនាស ដើម្បីសម្លាប់ពួកសត្វក្នុងលោក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ប្រសិនបើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ
ID: 636872524012385831
ទៅកាន់ទំព័រ៖