ព្រះត្រៃបិដក ភាគ ៣៥

​គួរ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រី​កា​រាយ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នក​លេប​សន្ទូច​របស់​មារ​ ​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​ដល់​នូវ​សេចក្តី​វិនាស​ ​គួរ​មារ​មានចិត្ត​បាប​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​។​ ​ ​ ​ ​
 [​២៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រូប​ដែល​ត្រូវ​ដឹង​ដោយ​ចក្ខុ​ ​គួរ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​មិន​លេប​សន្ទូច​ទេ​ ​បាន​កាច់​បំបាក់​សន្ទូច​ ​ផ្តាច់​សន្ទូច​របស់​មារ​ ​មិនដល់​នូវ​សេចក្តី​មិន​ចម្រើន​ ​មិនដល់​នូវ​សេចក្តី​វិនាស​ ​មារ​មានចិត្ត​បាប​ ​មិន​គួរ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រស​ដែល​ត្រូវ​ដឹង​ ​ដោយ​ជិវ្ហា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ដោយ​មនោ​ ​គួរ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636872524215267436
ទៅកាន់ទំព័រ៖