ព្រះត្រៃបិដក ភាគ ៣៥
បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅ ថាអ្នកមិនលេបសន្ទូច បានកាច់បំបាក់សន្ទូច បានផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបានឡើយ។
[២៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ (តម្រេក) ទោសៈ (សេចក្តីប្រទូស្ត) មោហៈ ( សេចក្តីវង្វេង) ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹង ដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ គ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ សេចក្តីនោះ
ID: 636872524436800107
ទៅកាន់ទំព័រ៖