ព្រះត្រៃបិដក ភាគ ៣៥

​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​មាន​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​មិនបាន​លះបង់​ចោល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ទោះបីជា​ ​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​មាន​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ ​ដោយ​មនោ​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​មិនបាន​លះបង់​ចោល​ទេ​ ​ប្រសិនបើ​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ដោយ​មនោ​ ​ជា​ធម្មារម្មណ៍​មាន​ប្រមាណ​តិច​ ​មកកាន់​គន្លង​ ​មនោ​របស់​ ​បុគ្គល​នោះ​ ​គ្រប​សង្កត់ចិត្ត​បុគ្គល​នោះ​។​ ​ក៏​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​ធម្មារម្មណ៍​ដ៏​ក្រៃលែង​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​មាន​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​មិនបាន​លះបង់​ចោល​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636872524624230827
ទៅកាន់ទំព័រ៖