ព្រះត្រៃបិដក ភាគ ៣៥
[២៩០] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រដូចទឹកដោះ គឺ ដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូច ៗ នៅឡើយ បុរសយកពូថៅដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ មុខជាចេញមក (ដែរឬ)។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនោះ យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះជ័រ ដូចទឹកដោះនោះមាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ
ID: 636872524831852702
ទៅកាន់ទំព័រ៖