ព្រះត្រៃបិដក ភាគ ៣៥
[២៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណក្រៃលែង មកកាន់គន្លង ចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ
ID: 636872525376943880
ទៅកាន់ទំព័រ៖