ព្រះត្រៃបិដក ភាគ ៣៥

​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​ធម៌​សម្រាប់​ការ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ដោយ​អភិញ្ញា​ ​និង​បរិញ្ញា​។​ ​ចប់​សូត្រ​ ​ទី​ ​៣​។​ ​
 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​មិន​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​មិន​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​ចក្ខុ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​ឡើយ​។​ ​ភិក្ខុ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​រូប​ទាំងឡាយ​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​នូវ​ចក្ខុវិញ្ញាណ​។​បេ​។​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​។​បេ​។​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ណា​។​បេ​។​ ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​បាន​ឡើយ​។​ ​ភិក្ខុ​កាល​មិនដឹង​ច្បាស់​ ​មិនកំណត់​ដឹង​ ​មិន​នឿយណាយ​ ​មិន​លះបង់​ ​នូវ​ ​ជិវ្ហា​ ​មិន​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ឡើយ​ ​នូវ​រស​ទាំងឡាយ​។​បេ​។​ ​នូវ​ជិវ្ហា​វិញ្ញាណ​។​បេ​។​ ​នូវ​ជិវ្ហា​សម្ផ័​ស្ស​។​បេ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636872386893603086
ទៅកាន់ទំព័រ៖