ព្រះត្រៃបិដក ភាគ ៣៥
ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ មានប្រមាណច្រើន មកកាន់គន្លង នៃមនោរបស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹង បាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។
[២៩២] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រ ដូចទឹកដោះ គឺដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលស្ងួត ជាឈើពុក កន្លងមួយឆ្នាំហើយ បុរសយកពូថៅ ដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ ចេញមកបានឬទេ។ ជ័រដូចទឹកដោះ មិនចេញទេព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះរបស់ ដែលជាជ័រ ដូចទឹកដោះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណា មួយទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូបដែលត្រូវ
ID: 636872525592426205
ទៅកាន់ទំព័រ៖