ព្រះត្រៃបិដក ភាគ ៣៥

​ដឹង​ ​ដោយ​ចក្ខុ​មាន​ប្រមាណ​ ​ច្រើន​ ​មកកាន់​គន្លង​ចក្ខុ​ ​របស់​បុគ្គល​នោះ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​ ​បាន​ឡើយ​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​រូប​មាន​ប្រមាណ​តិច​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មិន​មាន​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​លះបង់​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ទោះបីជា​ ​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ក្នុង​រស​ដែល​ត្រូវ​ដឹង​ ​ដោយ​ជិវ្ហា​។​បេ​។​ ​បុគ្គល​ណាមួយ​ ​ទោះបីជា​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ដោយ​មនោ​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​លះបង់​ហើយ​ ​ប្រសិនបើ​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ ​ដោយ​មនោ​ ​មាន​ប្រមាណ​ច្រើន​ ​មកកាន់​គន្លង​នៃ​មនោ​ ​របស់​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636872525765276091
ទៅកាន់ទំព័រ៖