ព្រះត្រៃបិដក ភាគ ៣៥

​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​ឡើយ​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​ធម្មារម្មណ៍​ ​មាន​ប្រមាណ​តិច​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មិន​មាន​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​បុគ្គល​នោះ​ ​លះបង់​ហើយ​។​ ​
 [​២៩៣​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​កៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ ​មាន​អាយុ​ ​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ ​បាន​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​សួរ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចក្ខុ​ ​ជា​សំយោជនៈ​របស់​រូប​ ​រូប​ជា​សំយោជនៈ​ ​របស់​ចក្ខុ​ឬ​។​បេ​។​ ​ជិវ្ហា​ ​ជា​សំយោជនៈ​ ​របស់​រស​ ​រស​ជា​សំយោជនៈ​ ​របស់​ជិវ្ហា​ឬ​។​បេ​។​ ​មនោ​ជា​សំយោជនៈ​ ​របស់​ធម្មារម្មណ៍​ ​ធម្មារម្មណ៍​ ​ជា​សំយោជនៈ​របស់​មនោ​ ​ឬ​។​
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 636872525985758702
ទៅកាន់ទំព័រ៖