ព្រះត្រៃបិដក ភាគ ៣៥
ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ជិវ្ហាមិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។បេ។ ម្នាលអាវុសោ បើមនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ឬធម្មារម្មណ៍ ជាសំយោជនៈ របស់មនោហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។ ម្នាលអាវុសោ ដំណើរនុ៎ះ អ្នកត្រូវយល់តាមបរិយាយនោះ។ ដូចជាចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ
ID: 636872526677608273
ទៅកាន់ទំព័រ៖