ព្រះត្រៃបិដក ភាគ ៣៥
រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈរបស់ទេ។បេ។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។
[២៩៦] ម្នាលអាវុសោ ព្រះចក្ខុរបស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ទតមើលរូប ដោយព្រះចក្ខុដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះស្រោត របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ព្រះសណ្តាប់សំឡេង ដោយព្រះស្រោតដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះឃានៈ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ហិតក្លិនដោយព្រះឃានៈដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ
ID: 636872526883950076
ទៅកាន់ទំព័រ៖