ព្រះត្រៃបិដក ភាគ ៣៥

​ព្រោះ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះ​ហប្ញ​ទ័យ​ ​ផុត​ស្រឡះ​ហើយ​។​ ​ម្នាល​អាវុសោ​ ​ព្រះ​ជិវ្ហា​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​លិទ្ធ​រស​ដោយ​ព្រះ​ជិវ្ហា​ដែរ​ ​តែ​ឆន្ទ​រាគ​ ​របស់​ព្រះមានព្រះភាគ​ ​មិន​មាន​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះ​ហប្ញ​ទ័យ​ ​ផុត​ស្រឡះ​ហើយ​។​ ​ម្នាល​អាវុសោ​ ​ព្រះ​កាយ​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ប៉ះពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ ​ដោយ​ព្រះ​កាយ​ដែរ​ ​តែ​ឆន្ទ​រាគ​ ​របស់​ព្រះមានព្រះភាគ​ ​មិន​មាន​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះ​ហប្ញ​ទ័យ​ ​ផុត​ស្រឡះ​ហើយ​។​ ​ម្នាល​អាវុសោ​ ​ព្រះ​មនោ​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ ​ដោយ​ព្រះ​មនោ​ដែរ​ ​តែ​ឆន្ទ​រាគ​ ​របស់​ព្រះមានព្រះភាគ​ ​មិន​មាន​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះ​ហប្ញ​ទ័យ​ ​ផុត​ស្រឡះ​ហើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុ​នុ៎ះ​ ​អ្នក​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636872527081391369
ទៅកាន់ទំព័រ៖