ព្រះត្រៃបិដក ភាគ ៣៥
អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ ចក្ខុ ជាសំយោជនៈ របស់រូប រូបជាសំយោជនៈ របស់ចក្ខុ ឬដូចម្តេច។បេ។ ជិវ្ហាជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈ របស់មនោ ឬដូចម្តេច។ ព្រះអានន្ទតបថា ម្នាលអាវុសោ កាមភូ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស ដែលគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ បើមានអ្នកណា និយាយថា គោខ្មៅ ជាសំយោជានៈរបស់គោស គោស
ID: 636872527535667352
ទៅកាន់ទំព័រ៖