ព្រះត្រៃបិដក ភាគ ៣៥
ជាសំយោជនៈ របស់គោខ្មៅ តើអ្នកនិយាយនោះ ឈ្មោះថា និយាយត្រូវដែរឬទេ។ ម្នាលអាវុសោមិនត្រូវទេ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោសក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងនោះ សុទ្ធតែគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចចក្ខុមិនមែនជាសំយោជនៈរបស់រូបទេ រូបក៏មិនមែន ជា សំយោជនៈរបស់ចក្ខុដែរ។បេ។ ជិវ្ហាក៏មិនមែន។បេ។ មនោក៏មិនមែន។បេ។ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។
[២៩៨] សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះឧទាយិមានអាយុ គង់នៅក្នុង ឃោសិតា ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះឧទាយិមានអាយុ ចេញចាកផល សមាបត្តិ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិ
ID: 636872527733918691
ទៅកាន់ទំព័រ៖