ព្រះត្រៃបិដក ភាគ ៣៥
មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយ នឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ កាយនេះ ព្រះមានព្រះភាគ តែងសម្តែង បើក ប្រកាសថា កាយនេះជាអនត្តា ដោយអនេកបរិយាយ យ៉ាងណា។ ព្រះមានព្រះភាគ អាចដើម្បីប្រាប់សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ យ៉ាងនោះ បានដែរឬ។ ម្នាលអាវុសោ ឧទាយិ កាយនេះ ព្រះមានព្រះភាគ ត្រាស់សម្តែង បើក ប្រកាសថា កាយនេះ ជាអនត្តា ដូច្នេះ ដោយអនេកបរិយាយយ៉ាងណា។ ព្រះមានព្រះភាគ អាចប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ យ៉ាងនោះបាន។
ID: 636872527923669544
ទៅកាន់ទំព័រ៖