ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៩៩​]​ ​ម្នាល​អាវុសោ​អានន្ទ​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​និង​រូប​ឬ​។​ ​ម្នាល​អាវុសោ​ឧទាយិ​ ​យ៉ាងនេះ​មែនហើយ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ហេតុ​ណា​ ​បច្ច័យ​ណា​ ​ដែល​នាំឲ្យ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​នឹង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​ចក្ខុវិញ្ញាណ​ ​នឹង​ប្រាកដ​ឬ​ហ្ន៎​។​ ​ម្នាល​អាវុសោ​ឧទាយិ​ ​ចក្ខុវិញ្ញាណ​នុ៎ះ​ ​មិន​ប្រាកដ​ទេ​ ​ម្នាល​អាវុសោ​ ​ឧទាយិ​ ​ហេតុ​នុ៎ះ​ ​ព្រះមានព្រះភាគ​បាន​ត្រាស់​ ​បាន​បើក​ ​បាន​ប្រកាស​ហើយ​ ​ដោយ​បរិយាយ​នេះ​ថា​ ​វិញ្ញាណ​នេះ​ ​ជា​អនត្តា​ដូច្នេះ​។​បេ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ជិវ្ហា​ ​និង​រស​ឬ​។​ ​ម្នាល​អាវុសោ​ឧទាយិ​ ​យ៉ាងនេះ​ ​មែនហើយ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ហេតុ​ណា​ ​បច្ច័យ​ណា​ ​ដែល​នាំឲ្យ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​នឹង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​ជិវ្ហា​វិញ្ញាណ​ ​នឹង​ប្រាកដ​ឬ​ហ្ន៎​។​ ​ម្នាល​អាវុសោ​ឧទាយិ​ ​ជិវ្ហា​វិញ្ញាណ​នុ៎ះ​ ​មិន​ប្រាកដ​ទេ​ ​ម្នាល​អាវុសោ​ឧទាយិ​ ​ជិវ្ហា​វិញ្ញាណ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ ​បាន​បើក​ ​បាន​ប្រកាស​ហើយ​ ​ដោយ​បរិយាយ​នេះ​ថា​ ​វិញ្ញាណ​នេះ​ ​ជា​អនត្តា​ ​ដូច្នេះ​។​បេ​។​ ​
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 636872528095819390
ទៅកាន់ទំព័រ៖