ព្រះត្រៃបិដក ភាគ ៣៥
ម្នាលអាវុសោអានន្ទ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យមនោ និងធម្មារម្មណ៍ឬ។ ម្នាលអាវុឧទាយិ យ៉ាងនេះ មែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យមនោវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង មនោវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ បានបើក បានប្រកាស ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ។
[៣០០] ម្នាលអាវុសោ ឧទាយិ ដូចជាបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាន់ដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេក ធំ ត្រង់ ខ្ចី មិនទាន់មានបណ្តូលស្ទង នៅក្នុងព្រៃនោះ ក៏កាត់យកដើមចេកនោះ ត្រង់គល់ លុះកាត់រួចហើយ ទើបកាត់ចុង លុះកាត់ចុងរួចហើយ ក៏បកស្រទប សូម្បីតែស្រាយ ក៏បុរសនោះ រកមិនបានក្នុងដើមចេកនោះផង នឹងបានខ្លឹមមកពីណា មានឧបមា យ៉ាងណាមិញ។ ម្នាលអាវុសោឧទាយិ មានឧបមេយ្យ ដូចភិក្ខុមិនពិចារណាឃើញខ្លួន មិនពិចារណាឃើញវត្ថុជារបស់ខ្លួន ក្នុងផស្សាយតនៈ ទាំង ៦
ID: 636872528304751341
ទៅកាន់ទំព័រ៖