ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ឃើញ​ទោស​នេះឯង​ ​បាន​ជា​ពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោតិន្រ្ទិយ​ ​ដែល​បុគ្គល​ខ្វារ​ ​ដោយ​កង្វារ​ដែក​ដ៏​មុត​ ​ដែល​ភ្លើង​កំពុង​ឆេះ​រុងរោចន៍​ ​សន្ធោសន្ធៅ​ ​ប្រសើរ​ជាង​ ​ការ​កាន់​យក​និមិត្ត​ ​ដោយ​អនុ​ព្យព្ជានៈ​ ​ក្នុង​សំឡេង​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​សោតៈ​ ​មិន​ប្រសើរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ដែល​ផ្តេក​ផ្តួល​ ​ទៅ​រក​សេចក្តី​ត្រេកអរ​ ​ចំពោះ​និមិត្ត​ ​ឬ​ផ្តេក​ផ្តួល​ ​ទៅ​រក​សេចក្តី​ត្រេកអរ​ ​ចំពោះ​អនុ​ព្យព្ជានៈ​ ​ហើយ​ឋិតនៅ​ ​បើ​បុគ្គល​ធ្វើ​មរណកាល​ ​ក្នុង​សម័យ​នោះ​ទៅ​។​ ​បណ្តា​គតិ​ទាំងពីរ​ ​បុគ្គល​នោះ​ ​គប្បី​ទៅកាន់​គតិ​ណាមួយ​ ​គឺ​នរក​ ​ឬ​កំណើត​តិរច្ឆាន​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ឃើញ​ទោស​នេះឯង​ ​បាន​ជា​ពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឃានិន្រ្ទិយ​ ​ដែល​បុគ្គល​ខ្វេះ​ ​ដោយ​ក្រចក​ដែក​ដ៏​មុត​ ​ដែល​ភ្លើង​កំពុង​ឆេះ​រុ​ចរោ​ចន៍​ ​សន្ធោសន្ធៅ​ ​ប្រសើរ​ជាង​ ​ការ​កាន់​យក​និមិត្ត​ ​ដោយ​អនុ​ព្យព្ជានៈ​ ​ក្នុង​ក្លិន​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​ដោយ​ឃានៈ​ ​មិន​ប្រសើរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ដែល​ផ្តេក​ផ្តួល​ ​ទៅ​រក
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636872528731415745
ទៅកាន់ទំព័រ៖