ព្រះត្រៃបិដក ភាគ ៣៥

​សេចក្តី​ត្រេកអរ​ ​ចំពោះ​និមិត្ត​ ​ឬ​ផ្តេក​ផ្តួល​ទៅ​រក​សេចក្តី​ត្រេកអរ​ ​ចំពោះ​អនុ​ព្យព្ជានៈ​ ​ហើយ​តាំងនៅ​ ​បើ​បុគ្គល​នោះ​ ​ធ្វើ​មរណកាល​ ​ក្នុង​សម័យ​នោះ​។​ ​បណ្តា​គតិ​ទាំងពីរ​ ​បុគ្គល​នោះ​ ​គប្បី​ទៅកាន់​គតិ​ណាមួយ​ ​គឺ​នរក​ ​ឬ​កំណើត​តិរច្ឆាន​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ឃើញ​ទោស​នេះឯង​ ​បាន​ជា​ពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជិវ្ហិន្រ្ទិយ​ ​ដែល​បុគ្គល​កាត់​ ​ដោយ​កាំបិតកោរ​ដ៏​មុត​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​រុងរោចន៍​សន្ធោសន្ធៅ​ ​ប្រសើរ​ជាង​ ​ការ​កាន់​យក​និមិត្ត​ ​ដោយ​អនុ​ព្យព្ជានៈ​ ​ក្នុង​រស​ ​ដែល​បុគ្គល​គប្បី​ដឹង​ដោយ​ជិវ្ហា​ ​មិន​ប្រសើរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ដែល​ផ្តេក​ ​ផ្តួល​ទៅ​រក​សេចក្តី​ត្រេកអរ​ក្នុង​និមិត្ត​ ​ឬ​ផ្តេក​ផ្តួល​ទៅ​រក​សេចក្តី​ត្រេកអរ​ ​ក្នុង​អនុ​ព្បព្ជា​នៈ​​ហើយ​ឋិតនៅ​ ​បើ​បុគ្គល​នោះ​ ​ធ្វើ​មរណកាល​ ​ក្នុង​សម័យ​នោះ​ទៅ​។​ ​បណ្តា​គតិ​ទាំងពីរ​ ​បុគ្គល​នោះ​ ​គប្បី​ ​ទៅកាន់​គតិ​ណាមួយ​ ​គឺ​នរក​ ​ឬ​កំណើត​តិរច្ឆាន​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ឃើញ​ទោស​នេះឯង​ ​បាន​ជា​ពោល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 636872528941737774
ទៅកាន់ទំព័រ៖