ព្រះត្រៃបិដក ភាគ ៣៥
កាយិន្រ្ទិយ ដែលបុគ្គលពន្លះ ដោយកាំបិតដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងផោដ្ឋព្វៈដែលបុគ្គល គប្បីដឹងដោយកាយ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះអនុព្យព្ជានៈ ហើយឋិតនៅ ប្រសិនបើ បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដេកលក់ ប្រសើរជាង ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ពោលការដេកលក់ ថាជាទោសរបស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាមិនមែនជាផល របស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាជាសេចក្តីវង្វេង របស់មនុស្សដែលរស់នៅ បុគ្គលលុះក្នុងអំណាច វិតក្កៈ មានសភាព យ៉ាងណាហើយ បំបែកសង្ឃ បុគ្គលត្រិះរិះ ក្នុងវិតក្កៈ មានសភាពយ៉ាងនោះ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង ថាជាទោសរបស់បុគ្គល ដែលរស់នៅ បានជាពោលយ៉ាងនេះ។
ID: 636872529115177694
ទៅកាន់ទំព័រ៖