ព្រះត្រៃបិដក ភាគ ៣៥
[៣០២] ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងទាំងនោះ អរិយសាវ័ក អ្នកចេះដឹង ពិចារណាឃើញ ដូច្នេះថា ចក្ខុន្រ្ទិយ ដែលបុគ្គលអាល ដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា សោតៈមិនទៀង សទ្ទៈមិនទៀង សោតវិញ្ញាណមិនទៀង សោតសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះសោតសម្ផ័ស្ស
ID: 636872529324099644
ទៅកាន់ទំព័រ៖