ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ទើប​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​ទើប​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​បាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​ចក្ខុ​ ​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​បាន​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​រូប​ ​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​បាន​ ​ភិក្ខុ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​ចក្ខុវិញ្ញាណ​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ ​ភិក្ខុ​កាល​ ​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនសុខ​មិន​ទុក្ខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​វេទនា​នោះ​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​បេ​។​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​ជិវ្ហា​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ ​នូវ​រស​ទាំងឡាយ​។​បេ​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636872387225322059
ទៅកាន់ទំព័រ៖