ព្រះត្រៃបិដក ភាគ ៣៥
[៣០៣] ម្នាលភិក្ខុទាំងឡាយ កាលបើដៃមាន ការកាន់ និងការដាក់ចុះ រមែងប្រាកដ កាលបើជើងមាន ការឈានទៅមុខ និងឈានថយក្រោយ ក៏រមែងប្រាកដ កាលបើសន្លាក់ទាំងឡាយមាន ការបត់ចូល និងលាចេញ ក៏រមែងប្រាកដ កាលបើពោះមាន សេចក្តីស្រេកឃ្លាន ក៏រមែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខ និងទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះចក្ខុសម្ផ័ស្សជា បច្ច័យ។បេ។ កាលបើជិវ្ហាមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។បេ។
[៣០៤] ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់យក និងការដាក់ចុះ ក៏មិនប្រាកដ កាលបើមិនមានជើង ការឈាន
ID: 636872529913323346
ទៅកាន់ទំព័រ៖