ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ ​មាន​សេចក្តី​ភិតភ័យ​ ​នឹង​អាសីរពិស​ ​ទាំង​ ​៤​ ​ពួក​ ​ដែល​មាន​តេជះ​ដ៏​ខ្លាំង​ ​មានពិស​ដ៏​ពន្លឹក​ ​ហើយក៏​រត់​ទៅតាម​ទី​ផ្តេសផ្តាស​ ​ពួក​ជន​ដទៃ​ ​គប្បី​និយាយ​ ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​នេះ​ជា​ពេជ្ឈឃាត​ ​ទាំង​ ​៥​ ​ជាស​ត្រូវ​ ​ដេញ​តាម​ពី​ខាង​ក្រោយ​ខ្នង​ៗ​ ​អ្នក​ ​ដោយ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​ ​ឃើញ​បុរស​នុ៎ះ​ ​ក្នុង​ទីណា​ ​នឹង​ផ្តាច់​ជីវិត​ ​ក្នុង​ទីនោះ​ឯង​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​កិច្ច​ណា​ ​ដែល​អ្នក​ត្រូវ​ធ្វើ​ ​ចូរ​អ្នកធ្វើ​កិច្ច​នោះ​ចុះ​។​ ​
 [​៣០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​បុរស​នោះ​ ​មាន​សេចក្តី​ភិតភ័យ​ ​នឹង​អាសីរពិស​ ​ទាំង​ ​៤​ ​ពួក​ ​ដែល​មាន​តេជះ​ដ៏​ខ្លាំង​ ​មានពិស​ដ៏​ពន្លឹក​ ​មាន​សេចក្តី​ភិតភ័យ​ ​នឹង​ពេជ្ឈឃាត​ ​ទាំង​ ​៥​ ​ជាស​ត្រូវ​ ​ហើយក៏​រត់​ទៅតាម​ទី​ផ្តេសផ្តាស​ ​ពួក​ជន​ដទៃ​ ​គប្បី​និយាយ​ ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​នេះ​ជា​ពេជ្ឈឃាត​ ​អ្នកចាំ​ស្កាត់​ខាងក្នុង​ ​ជាគម្រប់​ ​៦​ ​មាន​ដាវ​ងា​ឡើង​ ​ដេញ​តាម​ពី​ខាង​ក្រោយ​ខ្នង​ៗ​ ​អ្នក​ ​ដោយ​គិតថា​ ​អញ​ឃើញ​បុរស​នោះ​ ​ក្នុង​ទីណា​ ​នឹង​កាត់​ក្បាល​ ​ក្នុង​ទីនោះ​ឯង​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​កិច្ច​ណា​ ​ដែល​អ្នក​ត្រូវ​ធ្វើ​ ​ចូរ​អ្នកធ្វើ​កិច្ច​នោះ​ចុះ​។
ថយ | ទំព័រទី ៣៩៥ | បន្ទាប់
ID: 636872530833495977
ទៅកាន់ទំព័រ៖