ព្រះត្រៃបិដក ភាគ ៣៥
[៣១០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញស្រុកដ៏ស្ងាត់ ក៏ចូលទៅរកផ្ទះណាមួយ ផ្ទះនោះ ក៏ទទេស្អាត ស្ងាត់សូន្យសុង លូករាវរកភាជន៍ណាមួយ ភាជន៍នោះ ក៏ទទេស្អាត រលីង សោះសូន្យដែរ។ ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ឥឡូវនេះ ពួកចោរធ្លាប់សម្លាប់អ្នកស្រុក តែងចូលមករកស្រុកស្ងាត់នេះ ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកគួរធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។
[៣១១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង មានសេចក្តីភិតភ័យ នឹងពួកចោរ ជាអ្នកសម្លាប់អ្នកស្រុក ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាង
ID: 636872531127642801
ទៅកាន់ទំព័រ៖