ព្រះត្រៃបិដក ភាគ ៣៥

​អាយ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ ​ចំពោះមុខ​ ​មាន​ត្រើយ​ខាងនាយ​ ​ដ៏​ក្សេម​ ​ឥតមាន​ភ័យ​ ​ចំពោះមុខ​ ​ទូក​ ​ក្បូន​ ​ស្ពាន​ឆ្លង​ ​ដើម្បី​ឆ្លង​អំពី​ត្រើយអាយ​ ​ទៅ​ត្រើយ​ខាងនាយ​ ​ក៏​មិន​មាន​សោះ​។​ ​
 [​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​នេះឯង​ហើយ​ ​ជា​អន្លង់​ទឹក​ដ៏​ធំ​ ​មាន​ត្រើយ​ខាងអាយ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ ​ចំពោះមុខ​ ​មាន​ត្រើយ​ខាងនាយ​ ​ដ៏​ក្សេម​ ​ឥតមាន​ភ័យ​ ​ចំពោះមុខ​ ​ទូក​ ​ក្បូន​ ​ស្ពាន​ឆ្លង​ ​ដើម្បី​ឆ្លង​អំពី​ត្រើយ​ខាងអាយ​ ​ទៅ​ត្រើយ​ខាងនាយ​ ​ក៏​មិន​មាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ប្រមូល​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​ស្លឹកឈើ​ ​ចង​ជា​ក្បូន​ ​អាស្រ័យ​ក្បូន​នោះ​ហើយ​ ​អុំ​ដោយដៃ​ ​និង​ជើង​ទាំងឡាយ​ ​ទើបដល់​ទៅ​ត្រើយ​ ​ដោយ​សួស្តី​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​បុរស​នោះ​ ​ប្រមូល​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​ស្លឹកឈើ​ ​មក​ចង​ជា​ក្បូន​ ​អាស្រ័យ​ក្បូន​នោះ​ហើយ​ ​អុំ​ដោយដៃ​ ​និង​ជើង​ទាំងឡាយ​ ​ទើបដល់​ទៅ​ត្រើយ​ ​ដោយ​សួស្តី​ ​បាន​ឈ្មោះថា​ ​ជា​ព្រាហ្មណ៍​ ​ឆ្លង​ដល់ត្រើយ​ ​ហើយ​ឋិតនៅ​លើគោក​។​ ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636872531347975403
ទៅកាន់ទំព័រ៖