ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ធ្វើ​សេចក្តី​ឧបមា​នេះ​ ​ដើម្បី​បញ្ជាក់​នូវ​សេចក្តី​អធិប្បាយ​ ​ឯ​សេចក្តី​អធិប្បាយ​ ​ក្នុង​សេចក្តី​ឧបមា​នុ៎ះ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អាសីរពិស​ ​៤​ ​ពួក​ ​ដែល​មាន​តេជះ​ដ៏​ខ្លាំង​ ​មានពិស​ដ៏​ពន្លឹក​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​មហាភូតរូប​ ​ទាំង​ ​៤​ ​គឺ​ ​បឋវីធាតុ​ ​១​ ​អាបោធាតុ​ ​១​ ​តេជោធាតុ​ ​១​ ​វាយោធាតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ពេជ្ឈឃាត​ ​ទាំង​ ​៥​ ​ជាស​ត្រូវ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ​ ​១​ ​វេទ​នូ​បា​ទា​នក្ខន្ធ​ ​១​ ​សញ្ញូ​បា​ទា​នក្ខន្ធ​ ​១​ ​សង្ខា​រូបា​ទា​នក្ខន្ធ​ ​១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ពេជ្ឈឃាត​ ​អ្នកចាំ​ស្កាត់​ខាងក្នុង​ ​ជាគម្រប់​ ​៦​ ​ដែល​មាន​ដាវ​ងា​ឡើង​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​នន្ទិ​រាគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ស្រុក​ស្ងាត់​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​អាយតនៈ​ ​ខាងក្នុង​ ​៦​។​ ​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636872531559877523
ទៅកាន់ទំព័រ៖