ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ជា​បណ្ឌិត​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​កំណត់​នូវ​នាមរូប​នោះ​ ​ថា​ជា​ចក្ខុ​ ​ចក្ខុ​នោះ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​រលីងធេង​ ​ប្រាកដជា​របស់​សូន្យសោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ជា​បណ្ឌិត​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​កំណត់​ ​នូវ​នាមរូប​នោះ​ ​ថា​ជា​សោតៈ​ ​សោតៈ​នោះ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​រលីងធេង​ ​ប្រាកដជា​របស់​សូន្យសោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ជា​បណ្ឌិត​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​កំណត់​នូវ​នាមរូប​នោះ​ ​ថា​ជា​ឃានៈ​ ​ឃានៈ​នោះ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​រលីងធេង​ ​ប្រាកដជា​របស់​សូន្យសោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​កំណត់​ ​នូវ​នាមរូប​នោះ​ ​ថា​ជា​ជិវ្ហា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​កំណត់​ ​នូវ​នាមរូប​នោះ​ ​ថា​ជា​កាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ជា​បណ្ឌិត​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​កំណត់​ ​នូវ​នាមរូប​នោះ​ថា​ជា​មនោ​ ​មនោ​នោះ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​រលីងធេង​ ​ប្រាកដជា​របស់​សូន្យសោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ពួក​ចោរ​ ​អ្នកសម្លាប់​អ្នកស្រុក​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​អាយតនៈ​ ​ខាងក្រៅ​ ​៦​។​ ​ម្នា​លល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​រមែង​បៀតបៀន​ ​ចំពោះ​រូប​ទាំងឡាយ​ ​ជាទី​គាប់ចិត្ត​ ​និង​មិនជា​ទីគាប់ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោតៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឃានៈ​។​បេ​។​ ​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636872531729137204
ទៅកាន់ទំព័រ៖