ព្រះត្រៃបិដក ភាគ ៣៥

​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី២​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ត្រចៀក​ជា​អនត្តា​។​បេ​។​ ​ច្រមុះ​ជា​អនត្តា​។​ ​អណ្តាត​ជា​អនត្តា​។​ ​កាយ​ជា​អនត្តា​។​ ​ចិត្តជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ ​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៣​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636872374645852554
ទៅកាន់ទំព័រ៖