ព្រះត្រៃបិដក ភាគ ៣៥

​នូវ​ជិវ្ហា​វិញ្ញាណ​។​ ​បេ​។​ ​នូវ​ជិវ្ហា​សម្ផ័​ស្ស​។​បេ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​វេទនា​នោះ​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​កាយ​ ​និង​មនោ​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​ ​នូវ​ធម្មារម្មណ៍​។​បេ​។​ ​នូវ​មនោវិញ្ញាណ​។​បេ​។​ ​នូវ​មនោ​សម្ផ័​ស្ស​។​បេ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ភិក្ខុ​ ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​វេទនា​នោះ​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​នឿយណាយ​ ​លះបង់​ ​នូវ​អាយតនៈ​ទាំងពួង​ ​នេះឯង​ ​គួរ​ដើម្បី​អស់​ទៅ​ ​នៃ​ទុក្ខ​បាន​។​ ​ចប់​សូត្រ​ ​ទី​ ​៤​។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636872387398891987
ទៅកាន់ទំព័រ៖