ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុទាំងឡាយ ជិវ្ហារមែងបៀតបៀន ចំពោះរសទាំងឡាយ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាយ។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ រមែងបៀតបៀន ចំពោះធម្មារម្មណ៍ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អន្លង់ទឹកធំនុ៎ះ ជាឈ្មោះ នៃឱឃៈ ទាំង ៤ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ក្បូននុ៎ះ ជាឈ្មោះ នៃមគ្គ មានអង្គ ៨ ដ៏ប្រសើរ។ គឺអ្វីខ្លះ។ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អុំដោយដៃ និងជើងទាំងឡាយនុ៎ះ ជាឈ្មោះ នៃការប្រារព្ធសេចក្តីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍ ឆ្លងដល់ត្រើយ ឋិតនៅលើគោក នុ៎ះ ជាឈ្មោះ នៃព្រះអរហន្ត។ ចប់សូត្រ ទី ១។
ID: 636872531893566609
ទៅកាន់ទំព័រ៖