ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​ជា​អ្នក​ច្រើន​ដោយ​សុខ​ ​និង​សោមនស្ស​ ​សម្រេចសម្រាន្ត​នៅ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​ប្រារព្ធ​ហេតុ​ ​ដើម្បី​សេចក្តី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ធម៌​ ​៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​អ្នកមាន​ទ្វារ​ ​រក្សា​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​ភ្ញាក់​រព្ញ​ក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​មាន​ទ្វារ​រក្សា​ហើយ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​មិន​ប្រកាន់​និមិត្ត​ ​មិន​ប្រកាន់​អនុ​ព្យព្ជានៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​ ​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​នោះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​ចក្ខុន្រ្ទិយ​នោះ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​ចក្ខុន្រ្ទិយ​នោះ​។​ ​ឮ​សម្លេង​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​ជញ្ជាប់​រស​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​។​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយចិត្ត​ ​មិន​ប្រកាន់​និមិត្ត​ ​មិន​ប្រកាន់​អនុ​ព្យព្ជានៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​ ​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នោះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ​ ​រក្សា​មនិន្រ្ទិយ​នោះ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​មនិន្រ្ទិយ​នោះ​។​ ​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636872538717306905
ទៅកាន់ទំព័រ៖