ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុទាំងឡាយ ដូចជា រថទឹមដោយសេះអាជានេយ្យ ដែលបុគ្គលទឹមហើយ មានសេះបញ្ឈរនៅ មានជន្លួញផ្គងឡើងហើយ ក្នុងផ្លូវធំបែកជា ៤ មានផែនដីដ៏ស្មើ អាចារ្យបង្ហាត់ ដ៏ប៉ិនប្រសប់ ជាសារថីអ្នកបង្ហាត់សេះ ឡើងជិះរថនោះ ដៃឆ្វេងកាន់ខ្សែបរ ដៃស្តាំកាន់ជន្លួញ បរទៅ បរមក កាន់ទីដែលខ្លួនប្រាថ្នាហើយ ៗ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសិក្សាដើម្បីរក្សា សិក្សាដើម្បីសង្រួម សិក្សាដើម្បីទូន្មាន សិក្សាដើម្បីស្ងប់រម្ងាប់ឥន្រ្ទិយ ទាំង ៦ នេះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ យ៉ាងនេះឯង។
[៣១៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយប្រាជ្ញាហើយ ឆាន់អាហារដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ កំណត់ទុកដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងមិនញុំាងវេទនាថ្មី ឲ្យកើតឡើងផង
ID: 636872538944109877
ទៅកាន់ទំព័រ៖