ព្រះត្រៃបិដក ភាគ ៣៥
កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ ដូចជា បុរសលាបសម្បុរកាយ ប្រយោជន៍តែនឹងធ្វើសេវនកិច្ចប៉ុណ្ណោះ ឬក៏ដូចបុរសលាបភ្លៅរទេះ ប្រយោជន៍តែនឹងដឹកនាំភារៈប៉ុណ្ណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ដោយឧបាយប្រាជ្ញាហើយ ទើបឆាន់អាហារ ដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ គ្រាន់តែកំណត់ ដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្តីបៀតបៀន ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។
ID: 636872539126460307
ទៅកាន់ទំព័រ៖