ព្រះត្រៃបិដក ភាគ ៣៥

 ​[​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​ប្រក​បរឿយៗ​ ​ក្នុង​ការ​ភ្ញាក់​រព្ញ​ក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជម្រះចិត្ត​ ​ចាក​ធម៌​ជា​គ្រឿង​រាំងរា​ទាំងឡាយ​ ​ដោយ​ការ​ចង្រ្កម​ ​និង​ការ​អង្គុយ​ ​ក្នុង​វេលា​ថ្ងៃ​ ​ជម្រះចិត្ត​ ​ចាក​ធម៌​ជា​គ្រឿង​រាំងរា​ទាំងឡាយ​ ​ដោយ​ការ​ចង្រ្កម​ ​និង​ការ​អង្គុយ​ ​អស់​បឋមយាម​ ​នៃ​រាត្រី​ ​សម្រេច​សី​ហសេយ្យាស​ ​ដោយ​ចំហៀង​ខាងស្តាំ​ ​តម្រួត​ជើង​ដោយ​ជើង​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​សេចក្តី​ដឹងខ្លួន​ ​ធ្វើ​នូវ​ឧដ្ឋានសញ្ញា​ ​(​កំណត់ពេល​ក្រោក​)​ ​ទុក​ក្នុងចិត្ត​ ​អស់​មជ្ឈិមយាម​ ​នៃ​រាត្រី​ ​ក្រោក​ឡើង​ ​ក្នុង​មច្ឆិម​យាម​ ​នៃ​រាត្រី​ ​ជម្រះចិត្ត​ ​ចាក​ធម៌​ជា​ ​គ្រឿង​រាំងរា​ទាំងឡាយ​ ​ដោយ​ការ​ចង្រ្កម​ ​និង​ការ​អង្គុយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​ការ​ភ្ញាក់​រព្ញ​ក​ ​យ៉ា​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​នេះឯង​ ​ជា​អ្នក​ច្រើន​ដោយ​សុខ​ ​និង​សោមនស្ស​ ​សម្រេចសម្រាន្ត​នៅ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​ប្រារព្ធ​ហេតុ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ចប់​សូត្រ​ ​ទី២​។​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636872539316761192
ទៅកាន់ទំព័រ៖